កំលាំងទឹកប្រាក់
កំលាំងទឹកប្រាក់ ធ្វើជាច្រវ៉ាក់ ធំមហិមា
ទ្វារសោរដប់ជាន់ របើរលា ឲ្យពន្ធនាគារ
ក្លាយជាវិមាន(១)។
អ្នកក្រហ៊ានក្រោក បញ្ជោះបន្សោក នឹងត្រូវព្រមាន
វាយដំច្រំធាក់ តាមពាក្យនិទាន នៃពួកអ្នកមាន
ទឹកប្រាក់ហូរហៀរ។
តែគួរកំុអស់ សង្ឃឹមឲ្យសោះ អ្នកក្រនានា
ស្រុកយើងមានច្បាប់ ទំលាប់ការពារ ពួកអ្នកគ្រប់គ្នា
ពីកំសាំងប្រាក់។
មិុញ លីង៉ាន
សាស្រា្តចារ្យ អក្សរសាស្រ្ត វិ.ល័យ បឹង ត្របែក
(១) លែងគុក






Time in Phnom Penh
0 comments:
Post a Comment